
ព្រឹត្តិការណ៍នៅលើ Tinder
កន្លែងដែលអ្វីៗកើតឡើងពិតៗ
ជួបជាមួយអ្នកនៅលីវផ្សេងទៀត ខណៈពេលកំពុងធ្វើរឿងដែលអ្នកចូលចិត្ត។
មើលបន្ថែមនៅលើកម្មវិធី Tinder។

ព្រឹត្តិការណ៍ Tinder ប្រែក្លាយអ្វីៗលើអនឡាញឱ្យទៅជាបទពិសោធផ្ទាល់ជាក់ស្តែងនៅខាងក្រៅ។
ជួបជាមួយអ្នកនៅលីវផ្សេងទៀតនៅព្រឹត្តិការណ៍ក្នុងទីក្រុងរបស់អ្នក ដូចជាការជួបជុំក្នុងសង្គម និងការដើរលេងនៅខាងក្រៅ។
មនុស្សជាទីចាប់ចិត្តរបស់អ្នកអាចនឹងមានឈ្មោះនៅក្នុងបញ្ជីឈ្មោះភ្ញៀវចូលរួមរួចហើយ។
ព្រឹត្តិការណ៍កំពុងពេញនិយម
រកមើលតាមទីក្រុង
ចង់ចូលរួមឬ?
មើលបន្ថែមនៅលើកម្មវិធី! រុករកព្រឹត្តិការណ៍ជាច្រើនទៀត មើលទីតាំងពិតប្រាកដ មើលថាមាននរណាទៀតនឹងទៅចូលរួម និងកក់ទុកមុន។ ជួបគ្នានៅទីនោះ :)
មិនទាន់ឃើញទីក្រុងរបស់អ្នកនៅឡើយទេ?
រឿងមួយចំនួនដែលគួរតែដឹងមុនពេលអ្នកចូលរួមព្រឹត្តិការណ៍បន្ទាប់។
ប្រាប់គម្រោងរបស់អ្នកឱ្យមិត្តភក្តិដឹង។
ការផ្ញើសារទៅកាន់មិត្តភក្តិប្រាប់អំពីកន្លែងដែលអ្នកនឹងទៅគឺសុទ្ធតែជាគំនិតល្អជានិច្ច។ ពួកគេប្រហែលជាចង់ទៅជាមួយអ្នកដែរ!
បន្តភ្ជាប់ទំនាក់ទំនងនៅក្នុងកម្មវិធី ក្រោយព្រឹត្តិការណ៍។
បើអ្នកកំពុងមានអារម្មណ៍ល្អ ប៉ុន្តែអ្នកមិនទាន់ត្រៀមខ្លួនរួចក្នុងការផ្លាស់ប្តូរព័ត៌មានទំនាក់ទំនងឱ្យគ្នាទៅវិញទៅមកទេ អ្នកអាចភ្ជាប់ទំនាក់ទំនងជាមួយអ្នកចូលរួមផ្សេងទៀត ហើយបន្តជជែកគ្នានៅក្នុងកម្មវិធី Tinder សិន។
សាកថ្មទូរសព្ទរបស់អ្នកឱ្យពេញជានិច្ច។
ព្រឹត្តិការណ៍នានានាំឱ្យមានការភ្ជាប់ទំនាក់ទំនងគ្នាថ្មីៗនៅក្រៅកម្មវិធី ប៉ុន្តែអ្នកនៅតែចង់ឱ្យគេទាក់ទងអ្នកបាន ហើយមានមធ្យោបាយដើម្បីត្រឡប់ទៅផ្ទះវិញបន្ទាប់ពីនោះ។
គ្រប់គ្រងមធ្យោបាយធ្វើដំណើរសម្រាប់អ្នកទៅមកទីនោះ។
មិនថាអ្នកបើកបរដោយខ្លួនឯង ឬមានផែនការបម្រុងដូចជាការជិះរួមគ្នា ឬមានមិត្តភក្តិរង់ចាំនោះទេ ការសម្រេចថាត្រឡប់ទៅផ្ទះវិញឬយ៉ាងណាគឺអាស្រ័យលើអ្នកទាំងស្រុង។
ដឹងថាមានអ្វីខ្លះដែលសក្តិសមសម្រាប់អ្នក។
សម្រាប់ព្រឹត្តិការណ៍នៅលើ Tinder គឺមានការផ្តល់ជូនអ្វីពិសេសសម្រាប់មនុស្សគ្រប់គ្នា។ សូមរកមើលព័ត៌មានលម្អិតអំពីព្រឹត្តិការណ៍ ដើម្បីដឹងថាព្រឹត្តិការណ៍ណាខ្លះគឺសម្រាប់អ្នកមានអាយុចាប់ពី 21 ឆ្នាំឡើងទៅ។
សំណួរដែលគេច្រើនសួរអំពីព្រឹត្តិការណ៍
តើព្រឹត្តិការណ៍នៅលើ Tinder ជាអ្វី?
ព្រឹត្តិការណ៍នៅលើ Tinder គឺជាការជួបជុំគ្នាដោយផ្ទាល់ និងបែបនិម្មិត ដែលអ្នកអាចជួបមនុស្សថ្មីៗដោយផ្ទាល់បាន។ ព្រឹត្តិការណ៍នានាមានចាប់ពីសកម្មភាពហាត់ប្រាណក្រៅផ្ទះ និងការកម្សាន្តពេលរាត្រីនៅបារ រហូតដល់ការណាត់ជួបរហ័ស ហើយមាននៅក្នុងទីក្រុងមួយចំនួនពេញមួយឆ្នាំ។
តើខ្ញុំត្រូវមានគណនី Tinder មែនទេ ដើម្បីចូលរួមបាន?
ទេ ទោះបីជាយើងណែនាំឱ្យប្រើកម្មវិធីដើម្បីដោះសោទទួលយកបទពិសោធល្អៗសម្រាប់ព្រឹត្តិការណ៍ (ដូចជាការភ្ជាប់ទំនាក់ទំនងក្រោយព្រឹត្តិការណ៍) ក៏ដោយ។ ជាអ្នកប្រើ Tinder ថ្មីថ្មោង? ទាញយកកម្មវិធី ដើម្បីចាប់ផ្តើម។
តើខ្ញុំអាចកក់ទុកមុនដោយរបៀបណា?
បើកកម្មវិធី Tinder។ ចូលទៅកាន់ផ្ទាំងព្រឹត្តិការណ៍ ហើយបើកព្រឹត្តិការណ៍ដែលអ្នកចាប់អារម្មណ៍។ តម្រូវឱ្យមានការផ្ទៀងផ្ទាត់រូបថតដើម្បីមានសិទ្ធិចូលប្រើពេញលេញ។ បន្ទាប់មក អ្នកនឹងឃើញព័ត៌មានលម្អិតអំពីការចុះឈ្មោះចូល និងជំហានបន្ទាប់ដើម្បីបង្ហាញថាអ្នកចាប់អារម្មណ៍ រួចកក់ទុកមុនតាមរយៈដៃគូព្រឹត្តិការណ៍ ហើយបន្ទាប់មកចូលរួម។
តើព្រឹត្តិការណ៍ Tinder ឥតគិតថ្លៃឬ?
វាអាស្រ័យលើព្រឹត្តិការណ៍។ ខ្លះឥតគិតថ្លៃ ខ្លះទៀតលក់សំបុត្រតាមរយៈទីកន្លែងដៃគូ។ តម្លៃ និងភាពអាចរកទិញបាននៃសំបុត្រត្រូវបានបង្ហាញនៅលើព្រឹត្តិការណ៍នីមួយៗនៅក្នុងកម្មវិធី Tinder។
តើអ្នកណាអាចចូលរួមបាន?
អ្នកត្រូវតែមានអាយុ 18 ឆ្នាំឡើងទៅដើម្បីអាចប្រើ Tinder បាន ហើយព្រឹត្តិការណ៍មួយចំនួនមានលក្ខខណ្ឌតម្រូវបន្ថែមសម្រាប់អាយុអាចចូលរួមបាន (ឧ. 21 ឆ្នាំឡើងនៅតាមទីកន្លែងដែលមានលក់គ្រឿងស្រវឹងនៅសហរដ្ឋអាមេរិក)។ លក្ខខណ្ឌតម្រូវជាក់លាក់ត្រូវបានកត់សម្គាល់នៅលើព្រឹត្តិការណ៍នីមួយៗនៅក្នុងកម្មវិធី។
តើខ្ញុំអាចនាំមិត្តភក្តិម្នាក់ទៅបានទេ?
ព្រឹត្តិការណ៍ជួបផ្ទាល់ភាគច្រើនគឺបើកចំហសម្រាប់អ្នកដែលកក់ទុកមុន ប្រសិនបើពួកគេត្រូវតាមលក្ខខណ្ឌតម្រូវអាយុ ដូច្នេះអ្នកអាចនាំមិត្តភក្តិរបស់អ្នកមកបាន មិនថាម្នាក់ (ឬច្រើននាក់)! ព្រឹត្តិការណ៍ណាត់ជួបរហ័សបែបនិម្មិត និងទម្រង់មួយចំនួនទៀតត្រូវបានផ្តល់ជូនសម្រាប់តែអ្នកប្រើ Tinder ប៉ុណ្ណោះ។
តើមានអ្វីកើតឡើងប្រសិនបើព្រឹត្តិការណ៍មួយលក់សំបុត្រអស់?
ព្រឹត្តិការណ៍ដែលលក់សំបុត្រអស់ត្រូវបានសម្គាល់យ៉ាងច្បាស់។ អ្នកនៅតែអាចចូលទៅកាន់ព្រឹត្តិការណ៍នៅក្នុងកម្មវិធី ដើម្បីទទួលបានការជូនដំណឹង ប្រសិនមានកន្លែងទំនេរ ហើយអ្នកនឹងឃើញការណែនាំសម្រាប់ព្រឹត្តិការណ៍ស្រដៀងគ្នានាពេលខាងមុខនៅក្បែរនោះ។
តើសុវត្ថិភាពនៅព្រឹត្តិការណ៍ Tinder យ៉ាងម៉េចដែរ?
ព្រឹត្តិការណ៍ទាំងអស់នៅលើ Tinder អនុវត្តតាមគោលការណ៍ណែនាំសហគមន៍ និងគន្លឹះសុវត្ថិភាពរបស់យើង។ ទីកន្លែងដៃគូពិនិត្យអ្នកចូលរួមនៅមាត់ទ្វារ ហើយឧបករណ៍សុវត្ថិភាពក្នុងកម្មវិធីរបស់ Tinder ដូចជាមុខងារទប់ស្កាត់ រាយការណ៍ ការផ្ទៀងផ្ទាត់រូបថត និងជំនួយ 24/7 អាចប្រើឬធ្វើបានទាំងនៅមុន អំឡុងពេល និងក្រោយព្រឹត្តិការណ៍។
តើព្រឹត្តិការណ៍ Tinder មាននៅឯណា?
ព្រឹត្តិការណ៍នៅលើ Tinder បច្ចុប្បន្នមាននៅក្នុងទីក្រុងមួយចំនួន ដោយមានព្រឹត្តិការណ៍បន្ថែមជាច្រើនទៀតជាប្រចាំ។ រកមើលផ្ទាំងព្រឹត្តិការណ៍នៅក្នុងកម្មវិធី Tinder ឬមជ្ឈមណ្ឌលទីក្រុងនៅលើ events.tinder.com ដើម្បីមើលអ្វីដែលកំពុងកើតឡើងនៅជិតអ្នក។
តើព្រឹត្តិការណ៍ Tinder ស្រួលចូលរួមដែរទេ?
ព័ត៌មានជាក់លាក់អំពីលក្ខណៈងាយស្រួលចូលរួមនៅទីកន្លែងនីមួយៗត្រូវបានបញ្ជាក់នៅលើទំព័រចុះបញ្ជីភាគីទីបីរបស់ព្រឹត្តិការណ៍។ ប្រសិនបើអ្នកត្រូវការកិច្ចសម្របសម្រួល ឬមានសំណួរផ្សេងៗ សូមទាក់ទងទៅកាន់អ្នករៀបចំព្រឹត្តិការណ៍ដោយផ្ទាល់ មុនពេលព្រឹត្តិការណ៍ចាប់ផ្តើម។














